The emerging COVID-19 variant of concern Omicron: A reminder to Cambodia to be ready for a possible surge

27 November 2021
News release

The B.1.1.529 COVID-19 variant (“Omicron”) was first reported to WHO from South Africa on 24 November 2021. The first known confirmed Omicron infection was from a specimen collected on 9 November 2021. Infections in South Africa have increased steeply in recent weeks, coinciding with detection of this new variant. There is a high risk that Omicron will be imported and soon found in the Cambodian community in this highly interconnected world.

Omicron is worrying for the global response to the continuing COVID-19 pandemic. This variant has a large number of mutations, some of which are concerning. Preliminary evidence suggests an increased risk of reinfection with this variant, as compared to other Variants of Concern (VOCs). Omicron has also been detected at faster rates than previous surges in infection, suggesting that this variant may be able to infect people easily, which would make it more transmissible. We do not know about vaccine effectiveness on this variant; researchers are looking into potential impact on vaccines and other tools. They are also working to understand more about the mutations and what they potentially mean for how virulent this variant is.

However, the positive news is that current COVID-19 PCR diagnostics continue to detect Omicron, so we can track its spread. We can adjust and enhance our COVID-19 response based on new information, to mitigate its threat. This could include enhancing surveillance, sequencing and implementing risk-based international border measures. Adjustments and changes in our responses will continue to be made as we learn more about this new variant, and these swift decisions will demonstrate that the risk-based and scientific approach to the virus is working. Information on Omicron is rapidly evolving and as more evidence comes to light, health authorities will respond appropriately to keep the community safe.

“Cambodia should be concerned about the newly detected Variant of Concern Omicron despite the high COVID-19 vaccination coverage”, said Dr Li Ailan, WHO Representative to Cambodia, “Everyone should be ready for a possible surge, and we should continue to learn and adjust our response measures”.

The most effective way to protect yourself, your loved ones, and the Cambodia community at large is to continue effective public health and social measures. The Cambodia’s three dos and three don’ts remain crucial. The wearing of close-fitting masks, hand hygiene, physical distancing, avoiding crowded places and improving ventilation of indoors spaces are our strongest defence against COVID-19, including against new variants. COVID-19 vaccination remains vital, especially for protecting the high risk and vulnerable populations such as health care workers and the elderly.

WHO continues to assess the rapidly changing situation, monitor Omicron’s emergence and spread, and advise on measures to respond to its threat. The pandemic is not over. Cambodia has been making every effort to save lives and protect health while implementing a safe and sustainable reopening.

 

ការរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ ឈ្មោះ អូមីក្រុងៈ ការក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហ៊ុកជាយថាហេតុនូវករណីជំងឺកូវីដ-១៩

វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៤ ខែវិ��្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។

អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅក្នុងចំណោមនោះ បង្ករឱ្យមានការព្រួយបារម្ភ។ ភស្តុតាងបឋម បង្ហាញថាវីរុសបំប្លែងខ្លួនថ្មីនេះ បង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ។ អូមីក្រុង ក៏ត្រូវបានគេរកឃើញក្នុងអត្រាលឿនជាងអត្រានៃការកើនឡើងជាគំហ៊ុកនៃការឆ្លងនានាកន្លងមក ដែលនេះបង្ហាញថាវីរុសបំប្លែងខ្លួនថ្មីមួយនេះ អាចឆ្លងដល់មនុស្សបានយ៉ាងងាយស្រួល ហើយធ្វើឱ្យវាជាវីរុសដែលងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុនៗ។ យើង មិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។ អ្នកស្រាវជ្រាវ កំពុងពិនិត្យមើលឥទិ្ធពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត។ អ្នកវិទ្យាសាស្រ្តក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថាតើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុណ្ណា ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា។

ទោះជាយ៉��ងណាក៏ដោយ ដំណឹងវិជ្ជមានគឺថាការវិភាគរកវីរុសកូវីដ-១៩ ដោយប្រើម៉ាស៊ីនមន្ទីរពិសោធន៍ PCR នាពេលបច្ចុប្បន្ន បន្តរកឃើញវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដូច្នេះយើងអាចតាមដានការរីករាលដាលរបស់វា។ យើងអាចកែកម្រូវ និងពង្រឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩របស់យើង ដោយផ្អែកលើព័ត៌មានថ្មី ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់វា។ វិធានការឆ្លើយតបនោះ អាចរាប់បញ្ចូលទាំងការពង្រឹងការតាមដានជំងឺ ការចាត់ថ្នថាក់ និងការអនុវត្តវិធានការព្រំដែនអន្តរជាតិដែលផ្អែកលើហានិភ័យ។ ការកែតម្រូវ និងការផ្លាស់ប្តូរក្នុងការឆ្លើយតបរបស់យើង នឹងបន្តធ្វើឡើង នៅពេលដែលយើងយល់ដឹងបន្ថែមទៀតអំពីវីរុសបំប្លែងខ្លួនថ្មីនេះ ហើយការសម្រេចចិត្តដ៏ឆាប់រហ័សទាំងនេះ នឹងបង្ហាញថា អភិក្រមសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ដែលផ្អែកលើវិទ្យាសាស្រ្ត និងហានិភ័យមួយនេះ អាចប្រើការបាន។ ព័ត៌មានអំពីអូមីក្រុង មានការវិវត្តយ៉ាងឆាប់រហ័ស ហើយនៅពេលមានភស្តុតាងកាន់តែច្រើនឡើង អាជ្ញាធរសុខាភិបាលនឹងឆ្លើយតបបានសមស្រប ដើម្បីរក្សាសហគមន៍ឱ្យមានសុវតិ្ថភាព។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជា គួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ក៏ដោយ”។ លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្ថែមថា “បុគ្គលគ្រប់រូប គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហ៊ុកជាយថាហេតុនៃករណីជំងឺកូវីដ-១៩ ហើយយើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបរបស់យើង”។

វិធីការពារខ្លួនអ្នក មនុស្សជាទីស្រលាញ់របស់អ្នក និងសហគមន៍កម្ពុជាទាំងមូល ដែលមានប្រសិទ្ធភាពបំផុតនោះ គឺការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវ���ធានការសុខភាពសាធារណៈ និងសង្គម។ វិធានការ ៣កុំ និង៣ការពារ របស់កម្ពុជា នៅតែមានសារៈសំខាន់។ ការពាក់ម៉ាស់បានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវតិ្ថភាពបុគ្គល ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកសីុទទួលទាន ការជៀសវាងកន្លែងមានមនុស្សច្រើន គឺជាអាវក្រោះការពារដ៏ខ្លាំងបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមបញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីនានាផងដែរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែមានសារៈសំខាន់ ជាពិសេសសម្រាប់ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល និងមនុស្សចាស់។

អង្គការសុខភាពពិភពលោក បន្តវាយតម្លៃស្ថានភាពដែលប្រែប្រួលលឿនរហ័ស តាមដានការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងការរីករាលដាលរបស់វា ហើយនិងផ្តល់ប្រឹក្សាផ្នែកវិធានការឆ្លើយតបចំពោះការគំរាមកំហែងរបស់វីរុសបំប្លែងខ្លួនថ្មីនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់បញ្ចាប់នៅឡើយទេ។ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់យ៉ាងក្នុងការសង្រ្គោះជីវិតមនុស្ស និងការពារសុខភាព ខណៈដែល កម្ពុជាអនុវត្តដំណើការបើកប្រទេសឡើងវិញប្រកបដោយសុវតិ្ថភាព និងចីរភាព។