WHO/Li Ailan
An indigenous community in Mondul Kiri.
© Credits

Omicron is circulating quickly without borders and passports across the globe: be vigilant, and be prepared, so that there are no regrets

9 December 2021
News release

The Royal Government of Cambodia (RGC) and the Cambodian community have successfully rolled out the COVID-19 vaccination campaign across the country: as of 7 December, 101.10% of the 10 million targeted population (people aged 18 years and over) has had at least one dose of the vaccine; 96.44% of adults, 95.22% for those aged 5 years and above, 100% of healthcare workers, and 99% of people aged 60 years and above were fully vaccinated. This is an enormous achievement; however, we cannot be complacent.

Since the first detected case of COVID-19 on 27 January 2020 until 7 December 2021, Cambodia has reported 120,300 cases and 2,971 deaths.  Over 99% of Cambodia’s total COVID-19 cases and all the deaths have been reported since February this year. The epidemic is not over yet, and we may still face a continuation of infection especially for new variants. It is crucial that the Cambodian community prepares for them now.

With the emergence of a new COVID-19 variant named Omicron, the world is cautious of another wave of COVID-19 transmission. The first known laboratory-confirmed case of Omicron was identified from a specimen collected on 9 November 2021 in South Africa, with the variant (B.1.1.529) first reported to WHO on 24 November. As of 7 December 2021, the Omicron variant has been confirmed in 57 countries.

MoH officials with the support of WHO are working to address this challenge and to see what impact this variant will have on existing COVID-19 tools and measures. While there is currently no evidence of Omicron here in Cambodia, learning from Delta’s circulation, we anticipate that the virus could silently enter the country any day, it is just a matter of time.

“To slow the introduction of Omicron, risk-based measures at the international border are being implemented, but Omicron’s arrival can happen at any time. Individuals, families, and communities must be vigilant, and must be prepared to prevent COVID-19 transmission regardless of variant, while we are learning our new normal by strictly implementing the 3 dos and 3 don’ts and by being fully vaccinated when our turn comes,” said H.E. Prof. Mam Bunheng, Minister of Health and Chair of Inter-ministerial Committee to Combat COVID-19.  It is very hard to eradicate the COVID-19 virus and even harder to stop its transmission if people do not strictly apply all necessary preventive measures.

Omicron has been designated as a variant of concern (VoC) because it has multiple mutations that may have an impact on how it behaves. We need rapid research to understand this. At the same time, we must not forget that we are already dealing with a highly transmissible, dangerous variant – the Delta variant - which still accounts for almost all cases globally. A new variant doesn’t mean that things will necessarily be worse, but it does mean that they will be more uncertain. We need to be patient while the data comes in. In the meantime, we can act on what we know.

“We must be ready for a surge, and we must be prepared to respond quickly,” said WHO Representative to Cambodia, Dr Li Ailan, “while we are facing many uncertainties, Omicron provides us with an opportunity to further strengthen our public health and healthcare systems; preparing for COVID-19 surges will help us to avoid the red line - when healthcare systems are overwhelmed - and to protect the vulnerable. These measures will help us to continue a safe and sustainable reopening.”

We do not yet know whether infection with Omicron causes more severe disease compared to other COVID-19 variants. We do not yet know if there will be an impact on vaccine effectiveness. But we do know Omicron is highly transmissible.  We do know that our current individual and public health measures have worked against previous variants, including Delta, and they work against Omicron too. The WHO will continue to support research on Omicron to bring more information on this new COVID-19 variant.

“In Cambodia, the 3 dos and 3 don’ts plus COVID-19 vaccination are effective, and remain our strongest defense against COVID-19, including against Delta and Omicron, and to protect the vulnerable if they are implemented correctly and regularly. Therefore, individuals, families and communities must continue to wear masks, physically distance, avoid crowds, increase ventilation and promote hand hygiene. We need to remain vigilant against COVID-19, protect the vulnerable, and prepare for future surges. We must act now: ‘Together Be Responsible to STOP COVID-19 Transmission’. Your health is your top priority, only you can prevent COVID-19 transmission, only you, your family and your community can stop the spread of the virus,” said H.E. Dr. Or Vandine, Secretary of State and Spokesperson of the MoH and Chairperson of the Ad Hoc Committee for Rolling Out the COVID-19 Vaccination Throughput the Country (ACC-19).

We also know that the widely used PCR tests continue to detect Omicron infection. This is important for monitoring the spread of COVID-19 in the community, and for implementing risk-based measures at the international border. From what we know so far, it appears the people who have already had COVID-19 can be re-infected by Omicron and other variants, so it is important that everyone remains vigilant, and continues with personal and communal preventive measures to mitigate the spread of this virus.

Even with our best efforts, globally, COVID-19 will not disappear soon. We must learn to live with it. While we continue to rollout vaccinations to reach the unreached and to complete the full recommended vaccination doses, strengthen early detection and surveillance systems, and implement calibrated and targeted public health and social measures, we still need to prepare for any possible surges in cases in the future, make sure health systems are well-prepared to handle them, and minimize the health, economic and social disruptions they cause.  We must continue to implement our preventive measures in order to sustain our ‘new normal’ life.

If you have any health problems or related questions, please contact the hotline of the Ministry of Health 115 or by telephone number 012 488981 or 012 836868, and contact number of WHO Country Office in Cambodia is 023 216610.

 

អូមីក្រុង (Omicron) កំពុងចរាចរយ៉ាងឆាប់រហ័ស ដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែននៅលើសាកលលោក៖ ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឆ្លើយតបដើម្បីជៀសវាងការសោកស្តាយ

រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍កម្ពុជា បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រកបដោយជោគជ័យ ដោយគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១០១,១០% នៃប្រជាជនគោលដៅ ១០លាននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏មួយដូស ហើយមនុស្សពេញវ័យ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ សរុបបានចំនួន ៩៦,៤៤% រីឯបុគ្គលដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ សរុបបានចំនួន ៩៥,២២% និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងកូវីដ-១៩ដូសពេញលេញសរុបបានចំនួន ១០០% ហើយមនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសពេញលេញបានចំនួន ៩៩% នៃចំនួនសរុបក្រុមអាយុនេះផងដែរ។ លទ្ធផលនេះ គឺជាសមិទ្ធិផលដ៏ធំសម្បើមរបស់កម្ពុជា តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួននោះឡើយ។

ចាប់តាំងពីការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣០០នាក់ និងមានអ្នកស្លាប់ចំនួន ២,៩៧១នាក់។ បើគិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ អ្នកឈឺមានចំនួនលើស ៩៩% នៃករណីជំងឺកូវីដ-១៩សរុបទូទាំងប្រទេស និងករណីស្លាប់ទាំងអស់ខាងលើនេះ ត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាល។ ជំងឺរាតត្បាតកូវីដ-១៩នេះ នៅមិនទាន់ចប់នៅឡើយទេ ��ើយយើងនៅតែអាចប្រឈមមុខទៅនឹងការឆ្លងជាបន្តបន្ទាប់ ជាពិសេសចំពោះប្រភេទវីរុសបំប្លែងថ្មីនេះ។ ក្នុងកាលៈទេសៈនេះ វាមានសារៈសំខាន់ណាស់ ដែលសហគមន៍កម្ពុជា ចាំបាច់ត្រូវត្រៀមលក្ខណៈ និងរៀបចំឱ្យបានល្អសម្រាប់ការឆ្លើយតប និងអន្តរាគមន៍ទៅនឹងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយនឹងការលេចចេញនូវវ៉ារ្យ៉ង់ថ្មីរបស់កូវីដ-១៩ ហៅថា “អូមីក្រុង (Omicron)” បណ្តាប្រទេសនៅលើពិភពលោក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ម្តងទៀត ចំពោះរលកនៃការឆ្លងជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីមួយផ្សេងទៀតនេះ។ ក្រសួងសុខាភិបាលដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងមមាញឹកដើម្បីដោះស្រាយបញ្ហាប្រឈមនេះ និងដើម្បីមើលថាតើការប្រែប្រួលនេះ នឹងមានផលប៉ះពាល់អ្វីខ្លះទៅលើឧបករណ៍ និងវិធានការដែលមានស្រាប់របស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ជាពិសេសពពួកបំប្លែងថ្មីអូមីក្រុងនេះ។ ក្នុងខណៈពេលដែលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ណាមួយថា មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងប្រទេសកម្ពុជានៅឡើយក៏ដោយ ប៉ុន្តែបើតាមការសិក្សាពីចរាចរ និងបទពិសោធន៍នៃវីរុសប្រភេទដែលតា (Delta) ដែលកំពុងតែមានវត្តមានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ននេះ យើងអាចប្រមើលមើលរំពឹងទុកថា ចរន្តចរាចរនៃវីរុសអូមីក្រុងនេះ អាចនឹងមកដល់ប្រទេសនានាដោយស្ងៀមស្ងាត់ក្នុងថ្ងៃណាមួយ ដោយវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះ។ ជាក់ស្តែង អង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ មានប្រទេសចំនួន ៥៧ នៅលើពិភពលោក ដែលបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសអូមីក្រុងក្រោយពីមានការប្រកាសរកឃើញករណីវីរុសអូមីក្រុងជាលើកដំបូង លើវត្ថុសំណាកបុគ្គលម្នាក់ដែលបានយកនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្���ាំ២០២១ នៅប្រទេសអាហ្រិកខាងត្បូង ដែលវ៉ារ្យ៉ង់ថ្មី (B.1.1.529) នេះ ��្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២១។

ដើម្បីកាត់បន្ថយពេលវេលានៃការមកដល់ក្នុងប្រទេសនៃវីរុសអូមីក្រុង (Omicron) “វិធានការការពារនៅតាមព្រំដែនអន្តរជាតិកំពុងតែត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប៉ុន្តែក៏មានការគិតទុកជាមុនថា វត្តមានមកដល់របស់អូមីក្រុង (Omicron) នឹងអាចកើតមានឡើងនៅពេលណាមួយជាមិនខាន។ ដូច្នេះ បុគ្គលម្នាក់ៗ ក្រុមគ្រួសារនិមួយៗ និងសហគមន៍ទាំងមូល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយត្រៀមខ្លួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដោយមិនគិតពីការប្រែប្រួលនៃវីរុស  កូវីដ-១៩ ខណៈពេលដែលយើងកំពុងរៀនសូត្ររស់នៅក្នុងប្រក្រតីភាពថ្មីរបស់យើង ដោយចាំបាច់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការ ៣ ការពារ និង ៣ កុំ (3 dos and 3 don'ts) ហើយត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានពេញលេញនៅពេលវេនរបស់អ្នកមកដល់ ដែលនេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩(COVID-19) ហើយវារឹតតែពិបាកណាស់ទៅទៀតក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្តវិធានការបង្ការជំងឺចាំបាច់ទាំងអស់ដែលបានដាក់ចេញ។

អូមីក្រុង (Omicron) ត្រូវបានចាត់ទុកជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភ ពីព្រោះវាមានភាពបំប្លែងខ្លួនជាច្រើនដែលអាចមានឥទិ្ធពលលើចរិកលក្ខណៈរបស់វា។ យើងត្រូវការការស្រាវ ជ្រាវឆាប់រហ័សដើម្បីយល់ដឹងពីរឿងនេះ។ ក្នុងពេលជាមួយគ្នានេះដែរ យើងមិនត្រូវភ្លេចថា យើងក៏កំពុងធ្វើការដោះស្រាយបញ្ហាវីរុសកូវីដ-១៩ ដែលងាយឆ្លងដ៏គ្រោះថ្នាក់មួយ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលនៅតែជាមេរោគដែលបង្កករណីឆ្លងស្ទើរតែទាំងអស់នៅទូទាំងពិភពលោក។ វីរុសបំប្លែងថ្មីមួយចេញរូបរាងមក មិនមែនមានន័យថា អ្វីៗទាំងអស់នឹងកាន់តែអាក្រក់នោះទេ ប៉ុន្តែវាមានន័យថា មានភាពមិនប្រាកដប្រជា ជាច្រើនដែលយើងត្រូវប្រឈម។ យើងត្រូវតែអត់ធ្មត់ខណៈដែលយើងរង់ចាំនូវទិន្នន័យថ្មីៗផ្សេងៗ។ នៅពេលនេះ យើងអាចធ្វើសកម្មភាពឆ្លើយតបដោយផ្អែកលើអ្វីដែលយើងដឹង ដើម្បីកុំឱ្យហួសពេល និងមានការស្តាយក្រោយ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងត្រូវតែត្រៀមខ្លួន សម្រាប់ការកើនឡើងនៃករណីជំងឺកូវីដ-១៩នាពេលអនាគត” វីរុសកូវីដ-១៩ នឹងបន្តបំប្លែងខ្លួន ហើយវីរុសបំប្លែងខ្លួនថ្មីខ្លះ នឹងងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីដទៃទៀត។ ខណៈពេលដែលយើងប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជានៃវីរុសបំប្លែងថ្មី អូមីក្រុងផ្តល់ឱកាសឱ្យយើងក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ដោយយើងត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ-១៩ ដែលអាចឲ្យយើងជៀសវាងបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទទួលបន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះបានផងដែរ។ វិធានការទាំងនេះ ជួយយើងក្នុងការបន្តបើកដំណើរការប្រទេសឡើងវិញដោយសុវត្ថិភាព និងនិរន្តរភាព”។

យើងក៏នៅមិនទាន់ដឹងថា តើការឆ្លងវីរុសប្រភេទអូមីក្រុង (Omicron) បង្កឱ្យមានសភាពជំងឺធ្ងន់ធ្ងរជាងស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្ននេះឬទេ បើប្រៀបធៀបទៅនឹងវ៉ារ្យ៉ង់នៃកូវីដ-១៩ផ្សេងទៀត។ យើងមិនទាន់ដឹងថា តើនឹងមានផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំបង្ការឬយ៉ាងណានោះទេ។ យើងដឹងបានថាអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្ត យើងក៏ដឹងថាវិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គលបច្ចុប្បន្ននេះ មានប្រសិទ្ធភាពធ្វើការប្រឆាំងនឹងវ៉ារ្យ៉ង់មុនៗបាន រួមទាំងការប្រឆាំងនឹងប្រភេទដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ។ អង្គការសុខភាពពិភពលោក (WHO) នឹងបន្តគាំទ្រការស្រាវជ្រាវលើអូមីក្រុង ដើម្បីនាំយកព័ត៌មានបន្ថែមអំពីវ៉ារ្យ៉ង់នៃកូវីដ-១៩ ថ្មីនេះ ជូនសាធារណជន បានជ្រាបបន្ថែមទៀត។

នៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ  បូកនឹងការចាក់វ៉ាក់សាំង  កូវីដ-១៩ គឺជាចំណុចគន្លឺះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ និងការពារជនដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការទាំងនេះ។ យើងត្រូវបន្តការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារជនងាយរងគ្រោះ និងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃជំងឺនេះ នាពេលអនាគត។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ “រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩”។ សុខភាពរបស់លោកអ្នក គឺជាអាទិភាពចម្បងរបស់លោកអ្នក មានតែលោកអ្នកទេដែលអាចការពារការចម្លងជំងឺកូវីដ-១៩ បាន មានតែគ្រួសារលោកអ្នក និងសហគមន៍របស់លោកអ្នកប៉ុណ្ណោះ ដែលអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះបាន នេះជាប្រសាសន៍របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

យើងក៏ដឹងដែរថា ការធ្វើតេស្តភីស៊ីអ័រ (PCR Test) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជួយបន្តរកឃើញវីរុសបម្លែងថ្មីអូមីក្រុង (Omicron)។ ចំនុចនេះ មានសារៈសំខាន់សម្រាប់ការត្រួតពិនិត្យការរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ និងសម្រាប់ការអនុវត្តន៍វិធានការផ្អែកលើការវាយតម្លៃហានិភ័យនៅតាមព្រំដែនអន្តរជាតិ។ តាមអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ វាហាក់ដូចជាអ្នកដែលមានជំងឺកូវីដ-១៩រួចហើយ អាចឆ្លងឡើងវិញដោយវីរុសប្រភេទអូមីក្រុង (Omicron) និងប្រភេទវ៉ារ្យ៉ង់ផ្សេងទៀត ដូច្នេះ វាជាការសំខាន់ណាស់ ដែលបុគ្គលគ្រប់រូប ត្រូវរក្សាការប្រុងប្រយ័ត្ន ហើយអនុវត្តជាបន្តនូវវិធានការបង្ការជំងឺផ្ទាល់ខ្លួន និងការពារការចម្លងជំងឺចូលសហគមន៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគអត់ស្រមោលកូវីដ-១៩នេះ។

ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងក៏ដោយ នៅទូទាំងពិភពលោក  វីរុសកូវីដ-១៩ នឹងមិនងាយរលាយបាត់ខ្លួនក្នុងពេលឆាប់ៗនេះទេ។ យើងត្រូវរៀនរស់នៅជាមួយវីរុសកូវីដ-១៩។ ខណៈពេលដែលយើងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ការចាក់ជូនដល់អ្នកដែលមិនមានលទ្ធភាពអាចមករកសេវាចាក់វ៉ាក់សាំងបាន (hard to reach population) ដើម្បីឈានទៅដល់កម្រិតអប្បបរិមា និងដើម្បីបំពេញកម្រិតវ៉ាក់សាំងឱ្យបានគ្រប់ដូសពេញលេញ យើងក៏ត្រូវតែបន្តពង្រឹងប្រព័ន្ធស្រាវជ្រាវសម្រាប់ការរកឃើញវីរុសកូវីដ-១៩ឱ្យបានលឿន និងត្រូវបន្តតាមដានឱ្យបានទាន់ពេលវេលារួមជាមួយនឹងការអនុវត្តន៍វិធានការសុខភាពសាធារណៈ និងសង្គមដែលបានក្រិតតាមក្បួនខ្នាត និងកំណត់គោលដៅជាក់លាក់ ហើយយើងនៅតែត្រូវរៀបចំសម្រាប់ដោះស្រាយនូវការកើនឡើងជាយថាហេតុនូវករណីឆ្លងកូវីដ-១៩ មិនថាពពួកបំប្លែងចាស់ ឬបំប្លែងថ្មី នាពេលអនាគត។ ប្រាកដណាស់ថា ប្រព័ន្ធសុខាភិបាល ត្រូវបានរៀបចំត្រៀមលក្ខណៈឱ្យបានល្អដើម្បីដោះស្រាយ និងកាត់បន្ថយការរំខានផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ។ យើងត្រូវតែបន្តអនុវត្តនៅវិធានការការពាររបស់យើង ដើម្បីធានាបាននូវនិរន្ត���ាពនៃការរស់នៅរបស់យើងទាំងអស់គ្នាតាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុខភាពល្អប្រសើរ និងមានអាយុយឺនយូរ។

ប្រសិនបើមានបញ្ហាសុខភាព ឬចម្ងល់ពាក់ព័ន្ធ សូមទាក់ទង៖
ក្រសួងសុខាភិបាល៖ សូមទាក់ទងទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬតាមទូរស័ព្ទលេខ ០១២ ៤៨៨៩៨១ ឬ ០១២ ៨៣៦៨៦៨
អង្គការសុខភាពពិភពលោក៖  សូមទាក់ទងទៅលេខទូរស័ព្ទ ០២៣ ២១៦៦១០